ព័ត៌មានជាតិ

បាត់ពីផ្ទះ៣ថ្ងៃ! ស្រាប់តែប្រទះឃើញសពចង កសម្លាប់ខ្លួននៅក្នុងព្រៃ

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចង កសម្លាប់ខ្លួន។ ហេតុកើតឡើងនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ ជនរងគ្រោះបានហក់រត់ចេញពីផ្ទះ ដោយកាន់ក្រមាពណ៌ក្រហម មួយជាប់និងដៃ ហើយក្រុមគ្រួសារ អ្នកស្រុកភូមិ ប្រជាការពារ និងនគរបាលប៉ុស្តិ៍ នាំគ្នាតាមរកគ្រប់ទីកន្លែង តែរកមិនឃើញ រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង២ និង៣០នាទីរសៀល ម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ វ៉ា ណារី អាយុ៥៣ឆ្នាំ បានដើរទៅរកម្តុំព្រៃភូមិចាស់តាគី ស្ថិតនៅភូមិ បេង ឃុំស្នាអន្សា ស្រុកក្រគរ ខាងត្បូងឈាងខាងកើតផ្ទះជនរងគ្រោះប្រហែល ១០០០ម៉ែត្រ ចោលក្លិនស្អុយ រុករកបន្តទៅក្នុងព្រៃបន្តរទៀត ស្រាប់តែឃើញកូនរបស់ខ្លួន ចងកជាមួយក្រមា ជាប់និងមែកដើមត្រាច ស្លាប់ឡើងហើមចោលក្លិនស្អុយ។ ពេលនោះគាត់បានទៅប្រាប់ប្រពន្ធកូន បងប្អូន និងរាយការជូនសមត្ថកិច្ច ចុះទៅពិត្យសាកសពពិតជាស្លាប់ដោយសារចងក ពិតប្រាកដមែន។

សាកសពជនរងគ្រោះឈ្មោះ វ៉ា សុភាព អាយុ៣៩ ឆ្នាំ ភេទប្រុស មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ មានប្រពន្ធឈ្មោះ អៀវ លីម
អាយុ៣៧ ឆ្នាំ មានកូន៦ នាក់ ប្រុសម្នាក់។

លោកអធិការស្រុកក្រគរបានបញ្ជាក់ពីមូលហេតុ បុរសខាងលើមានរោគសសៃប្រាសាទប្រចាំកាយ។ ក្រោយការពិនិត្យរួច សមត្ថកិច្ចយើងបានសន្និដ្ឋាន សាកសពនេះពិតជាស្លាប់ដោយសារមានជំងឺសសៃប្រាសាទ និងចងកសម្លាប់ខ្លួនពិត្យប្រាកដមែន។ បន្ទាប់មកយើងបានធ្វើកំណត់ហេតុ ប្រគល់សាសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់