ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ ក្នុងទិដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ក្នុងភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ។

រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ពាក់ស្លាកលេខភ្នំពេញ 2AK-6360 បើកបរក្នុងទិសពីត្បូងទៅជើង ដោយឈ្មោះ យ៉ យ៉ាំងថេរ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិដៃនៀត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ រីឯអ្នករួមដំណើរជាមួយឈ្មោះ យ៉ យ៉ាំងធី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិឃុំជាមួយ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

ចំណែកម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1F-2955 បើកបរដោយឈ្មោះ ជ័យ សុកជា ភេទប្រុស អាយុ២៦ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង បានស្លាប់នៅបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តកំពង់ធំ។

ក្រោយកើតហេតុ វត្ថុងតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជាបឋម គឺបង្កដោយអ្នកបើកបររថយន្ត បើកមិនប្រកាន់ស្តាំ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់