ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនមនុស្ស២នាក់ដកហូតបានថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន១​កញ្ចប់តូច នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង ២០នាទី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ​១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន ទី១មានឈ្មោះ ធី យោទី ហៅទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ និងជនសង្ស័យទី២ឈ្មោះ យី ធី ហៅឆិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ស៊េរី ២០១៥ ពាក់ស្លាក​លេខ ភ្នំពេញ 1FU-4502 ។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងចម្រុះខណ្ឌទួលគោក បានចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវ បាន​ឃើញ​ជន​សង្ស័យទាំង២នាក់កំពុងជិះម៉ូតូឌុបគ្នា ដោយមានសង្ស័យសមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនៅជាប់នឹង​ខ្លួនរបស់ជនសង្ស័យ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួន យកមកធ្វើការសាកសួរតែម្តង ។

បច្ចុបុ្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់