Post News Media ព័ត៌មានជាតិ ក្រទ្បាប់រថយន...

ក្រទ្បាប់រថយន្ត១គ្រឿងនៅព្រះវិហារ ស្លាប់ និងរបួសមនុស្សជាច្រើននាក់!

ព្រះវិហារ: កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកយ៉ាងលឿន បណ្ដាលឲ្យក្រទ្បាប់ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ ស្ថិតនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ផ្លូវជាតិលេខ ៦២ ក្នុងទិសដៅពីជើង ទៅត្បូង។

រថយន្តខាងលើ ម៉ាកលុចស៊ីស ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2S-3198 បើកដោយឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់។ ចំណែកអ្នករួមដំណើរ រួមមាន៖
-ទី១ ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ ២១ ឆ្នាំ ស្លា​ប់ នៅនឹងកន្លែង
– ទី២ ឈ្មោះ ប្រាក់ ណាវី ភេទស្រី រងរបួសស្រាល
– ទី៣ ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រងរបួសធ្ងន់បែកក្បាល
– ទី៤ ឈ្មោះ ទ្បៅ សារ៉េត ភេទស្រី អាយុ ៥៤ ឆ្នាំ របួសធ្ងន់បាក់ដងកាំបិត
– ទី៥ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ របួសស្រាល
– ទី៦ឈ្មោះ ឆូយ ចន្ធី ភេទស្រី អាយុ២៥ ឆ្នាំ រងរបួសស្រាល
– ទី៧ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសស្រាល
– និងទី៨ឈ្មោះ ហួយ សេង ភេទស្រី អាយុ ១០ ឆ្នាំ របួសស្រាល។

អ្នកទាំងអស់គ្នា ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តកែវ៕

Loading...