Post News Media ព័ត៌មានជាតិ អគ្គិភ័យឆាបឆេ...

អគ្គិភ័យឆាបឆេះការ៉ាសសាំងមួយកន្លែង ឆេះអស់រថយន្ត១គ្រឿង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

កំពង់ស្ពឺ: មានករណីអគ្គិភ័យមួយបានឆាបឆេះការ៉ាសសាំង មួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨និង០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការ៉ាសសាំង ក្នុងភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សុខហៀង ។ ចំណែកការខូចខាត គឺបានឆេះរថយន្តហាយឡែនឌ័រ១គ្រឿង និងបណ្តាលឲ្យមនុស្ស២នាក់របួសស្រាល និងប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន១ឡាន ទើបរលត់ទៅវិញជាស្ថាពរ៕