ពោធិ៍សាត់ៈ ក្មេងប្រុសតូចអាយុ២ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលត្រូវខ្សែភ្លើងឆក់ ក្រោយពីត្រូវឪពុកម្តាយទៅផ្សារហើយទុកឲ្យនៅជាមួយលោកយាយ តែដោយសាររពឹសពេក យកដែកគោលទៅរុកដោតចូលទៅក្នុងព្រីភ្លើង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិពិតត្រង់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
កុមារារងគ្រោះឈ្មោះ បូ សាន អាយុ២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់