ព័ត៌មានជាតិ

បត់ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក រងរបួសធ្ងន់ម្នាក់!..

កណ្ដាល: កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៧-៣៨ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1S-0656 ជិះដោយឈ្មោះ យឹម ហ៊ី ភេទប្រុស អាយុ៥៩ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ សុខ នី ភេទស្រី អាយុ៣៣ឆ្នាំ(របួសស្រាល) មានទីលំនៅភូមិឈើស្ដុកធំ ឃុំតាំងក្រសាំង ស្រុកបារាយរណ៍ ខេត្តកំពង់ធំ។ ចំណែករថយន្ដម៉ាក C.R.V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-1122 បើកបរដោយឈ្មោះ អេង គីណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញបានចុះទៅធ្វើការវាស់វែង កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់