Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនអ្នក...

ឃាត់ខ្លួនអ្នករត់ម៉ូតូឌុប គំរាមយកទូរស័ព្ទជនជាតិអង់គ្លេស នៅក្រុងបាត់ដំបង!..

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានទទួលពាក្យទទួលបណ្តឹងជនរងគ្រោះឈ្មោះ LAURA MCFADUON ភេទស្រី អាយុ២៥ឆ្នាំ (ជនជាតិអង់គ្លេសថាមានគេប្លន់គាត់) កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ យើងបានកំណត់មុខសញ្ញា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង១០នាទី កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ សា រ៉មលី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់) ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាព និងឲ្យបង្ហាញកន្លែងលាក់វត្ថុតាង និងដកហូតបានកាំភ្លើងខ្លីជ័រ ១ដើម ទូរស័ព្ទ ៣គ្រឿង ប្រាក់ដុល្លាសែន ២សន្លឹក នាឡិការដៃ MINGHO ១គ្រឿង ផ្លាកដៃ (កាឡៃ) ចំនួន ១ខ្សែ ម៉ាទឹកកកចំនួន ២កូនថង់ និងម៉ូតូ ១គ្រឿង។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...