ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះផ្ទះពលរដ្ឋ១ខ្នង អស់ជិត៥ពាន់ដុល្លារ!..

បាត់ដំបងៈ មានករណីអគ្គិភ័យមួយបានកើតឡើង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៤ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះឈ្មោះ ហែម ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅកន្លែងកើតហេតុ ឆេះផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្បូវ
និងខូចខាតសម្ភារៈទាំងអស់គិតជាទឹកប្រាក់៥ពាន់ដុល្លារ។
មូលហេតុ បណ្តាលមកពីផ្ទុះសេខ្សែភ្លើងម្ចាស់អត់នៅផ្ទះ៕

មតិយោបល់