ភ្នំពេញៈ កាលពីវេលាម៉ោង ៨ និង៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ដែលគេស្គាល់ថា ជាជនអនាថា ត្រូវបានរថភ្លើងកិនស្លាប់ នៅនឹងកន្លែង ដែលហេតុការណ៍នេះ ស្ថិតនៅលើផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភំ្នពេញ។
តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា គេតែសង្កេតឃើញបុរសខាងលើ ដើរតាមផ្លូវរថភ្លើង និងអង្គុយលើផ្លូវដែកជារៀងរាល់ថ្ងៃ ដោយមិនដឹងទីស្នាក់អាស្រ័យនៅទីណាទេ។
លុះរហូតមកដល់វេលាកើតហេតុ ស្រាប់តែមកដើរតាមផ្លូវដែកដូចរាល់ដង ស្រាប់តែត្រូវរថភ្លើងកិនស្លាប់តែម្តង។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនោះទេ មាន វ័យប្រហែលជាង៥០ឆ្នាំ។
ប្រភពដដែលបានបន្ថែមថា ក្រោយកើតហេតុរថភ្លើង ក៏បន្តដំណើរទៅបាត់ ចំណែកសពត្រូវបានសមត្ថកិច្ច និងរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរងចាំបងប្អូនមកទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=3GILZ27nyzo




មតិយោបល់