ព័ត៌មានជាតិ

ស៊យទាំងយប់! កឺៗអស់កម្លាំងពេកចូលហាងម៉ាស្សាសម្រាកមានអី….

ភ្នំពេញ: បុរសជនជាតិចិនមានសង្សារជាជនជាតិខ្មែរ ត្រូវបានគេលួចបន្លំយកប្រាក់ពិតទុកប្រាក់ក្លែងក្លាយឲ្យវិញ ខណ:ពេលចូលម៉ាស្សាក្នុងហាងមួយកន្លែង តាមបណ្ដោយផ្លូវលេខ១៧២ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ២រំលោងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ អស់កម្លាំងពេកក៏ចូលហាងម៉ាស្សាមួយកន្លែង ដើម្បីសម្រាកស្រាប់តែមានគេលួចលុយ ១៥០ដុល្លារ រួចទុកលុយ ១០០ដុល្លារក្លែងក្លាយឲ្យវិញ នៅពេលរៀបចាកចេញមកវិញ ជនរងគ្រោះបានឆែកមើលលុយក្នុងកាបូបរបស់ខ្លួន ឃើញសុទ្ធតែលុយដុល្លារក្លែងក្លាយ រីឯលុយពិតត្រូវបានគេលួចយកទៅបាត់ ពេលផ្អើលឆោឡោម្ចាស់កន្លែងម៉ាស្សា បិទទ្វារចាក់សោភ្លាមៗ៕

មតិយោបល់