ព័ត៌មានជាតិ

ចឹងបានចេះ តែបាត់ម៉ាញ៉ូតូម៉ូតូ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បង្ក្រាបជាក់ស្តែងបន្ទាប់ពីរូបគេ ធ្វើសកម្មភាពឡើងរបងចូល ក្នុងបរិវេណផ្ទះលួចប្រើដែកទូរវីស ឆ្កឹកះយកម៉ាញ៉ូតូម៉ូតូ ប្រជាពលរដ្ឋ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះ៧៤២A ផ្លូវ៦២ ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវ បានឃាត់ខ្លួនខាងលើមានឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅសា្នក់បណោ្តះអាសន្ន សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន ) មានសរធាតុញៀនក្នុងខ្លួន ។

ជនរងគ្រោះឈ្មោះ អ៊ឹង ថង ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើមុខរបរលក់ដូរ ។

សម្ភារ:ដកហូតបានរួមមានដែកទូរវិស១ កូនកន្ត្រៃតូច១ កូនពិល១ និងម៉ាញ៉ូតូម៉ូតូចំនួន ២។ សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ នៅក្នុងរបងក្នុងផ្ទះ លុះវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ក៏ឮសូរ សំទ្បេងឆែ្កព្រុសជនរងគ្រោះ បានឆែកកាំម៉ារាសុវត្ថិភាពមើល ក៏ឃើញកាំម៉ារាមួយ នៅលើរបងផ្ទះមានយកក្រណាត់រុំ បន្ទាប់មកជនរងគ្រោះ ក៏មានការសង្ស័យ ទើបបើកបង្អួចមើលឃើញជនសង្ស័យចំនួនម្នាក់ កំពុងធើ្វសកម្មភាពលួចឆ្កឹះយកម៉ាញ៉ូតូម៉ូតូ ម៉ាកធូដេចំនួន២គ្រឿង ភា្លមៗនោះជនរងគ្រោះ ក៏សែ្រកចោរ ៗផ្អើលដល់ប្រជាពលរដ្ឋជិតខាង ស្របពេលនោះ កម្លាំងសមតិ្ថកិច្ចខណ្ឌ រួមជាមួយប៉ុស្តិ៍កំពុងល្បាតក្នុងមូលដា្ឋន ធើ្វអន្តរាគមន៍ឃាត់ជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍ទួលសងែ្ក១ តែម្តង។

ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យ សមត្ថកិច្ចបានបញ្ជូលទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់