ភ្នំពេញៈ យ៉ាងហោចណាស់រថយន្តចំនួន៤គ្រឿង បានរងការខូចខាតយ៉ាដំណំដូចគ្នា ខណៈដែលមានរថយន្តដឹកទំនិញមួយ
គ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន បើកចុះចំណតទៅបុកនឹងរថយន្តចំនួន៣គ្រឿងទៀតដែលនៅខាងមុខជាបន្តបន្ទាប់នោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៨និង ៤៥នាទីព្រឹក ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៨ នៅត្រង់ចណុចផ្លូវបំបែកជា ៥ ខាងមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-1086 បានបើកចុះពីផ្លូវលេខ២៧១ ដោយខ្វះការប្រុងប្រយ័ត្នក៏បានទៅបុកគូទរថយន្តម៉ាកព្រុសមួយគ្រឿងខាងមុខ។ ពេលនោះក៏បានរុញបន្តទៅបុកនឹងរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងទៀត និងរុញទៅបុកនិងរថយន្តម៉ាកឡិចស៊ីស470មួយគ្រឿងទៀតខាងមុខជាបន្តបន្ទាប់ បណ្តាលឲ្យរថយន្តទាំង៤គ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមនក៏បានចុះទៅធ្វើការវាស់វែងយករថយន្តទាំង ៤គ្រឿងទៅ ដាក់លើចិញ្ចើមផ្លូវនិង ធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តដឹកទំនិញបង្កយល់ព្រមចេញថ្លៃជួសជុលឲ្យទៅភាគីខាងរថយន្តដែលរងគ្រោះទាំង ៣គ្រឿងជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕
https://www.youtube.com/watch?v=AsYdTAORFag






មតិយោបល់