ភ្នំពេញៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសប្រភេទបាញ់អាប៉ោងឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាង។
ហេតុការណ៍ចុះបង្ក្រាបខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្រុម០៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នគរបាលឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ ចាន់ តុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរធ្វើសំណង់ (អ្នកលេង) ។
ទី២ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរកម្មករសំណង់ (អ្នកលេង)។ដោយឡែកអ្នកចាត់ចែងបើកលេងបានរត់គេចខ្លួនបាត់។វត្ថុតាងរួមមាន:
១/ចានសំរាប់បាញ់អាប៉ោងចំនួន០១។។
២/ផ្ទិលដែកសំរាប់ក្របចំនួន០១។។
៣/ប្រាក់ខែ្មរចំនួន(ប្រាំមួយម៉ឺនរៀល /៦០.០០០រៀល)។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញរបស់អធិការដ្ឋានសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់