ភ្នំពេញៈ នៅថ្ងៃទី ១៤ កញ្ញា ២០១៩វេលាម៉ោង ១៤និង០០នាទី ចំណុច បន្ទប់ ជួល លេខ ៥ ផ្ទះ លេខ ២៣១ ផ្លូវ បេតុង ភូមិ ព្រៃ សាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ មានករណីឆ្គឹះ សោរ លួច ទ្រព្យសម្បត្តិ កើត ឡើង ចំនួន ១លើក បង្ករ ឡើង ដោយ ជន សង្ស័យម្នាក់។
រហូតដល់ម៉ោង១៧និង៣០នាទីថ្ងៃ ទី ១៤ ០៩ ២០១៩សមត្ថកិច្ចបានឃាត់ ខ្លួន
ជនសង្ស័យ មានឈ្មោះ ហយ ចំរើន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិត ស្នាក់ នៅ បន្ទប់ ជួល ភូមិ ចំការ ឪឡឹក ២ សង្កាត់ កាកាប ២ ខណ្ឌពោធិ៍ សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ហួត សុផា ភេទ ស្រី អាយុ ៧០ឆ្នាំ ស្នាក់នៅ ផ្ទះ ផ្ទះ លេខ ២៣១ ផ្លូវ បេតុង ភូមិ ព្រៃ សាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់