ភ្នំពេញៈ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ដោយសាជំងឺរ៉ាំរ៉ៃអស់រយៈពេល៥ខែ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៤៦៤ ផ្លូវបេតុង ក្រុមទី៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ ។
សពស្ត្រីខាងលើឈ្មោះ ម៉ិល ធៀង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើមានស្រុកកំណើតភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រហែល៦:៣០នាទី ប្តីកំពុងដេកជាមួយប្រពន្ធឃើញអាការៈប្រពន្ធដក ស្រការមាន់រៀបនិងដាច់ខ្យល់ ក៏បានហៅអ្នកជិតខាងនិងបងប្អូននៅផ្ទះជាមួយគ្នា ឲ្យជួយប្រពន្ធគាត់តែពុំអាចជួយបាន លុះវេលាម៉ោង៧:៥០នាទីក៏ដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។
ប្រភពបន្តថាសពដែលស្លាប់នេះមានជំងឺឈឺរ៉ាំរ៉ៃអស់រយៈពេល៥ខែមកហើយ (ទឹកនោមប្រៃ ខ្សោយក្រលៀន)។
ក្រោយស្លាប់ខាងក្រុមគ្រួសារមិនមានប្តឹងផ្តល់អ្វីទេ ហើយសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់