ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៩នាក់

ភ្នំពេញ: កាលពីល្ងាចម្សិលមិញកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះបង្ក្រាបករណីគ្រឿងញៀនចំនួន២ករណី។

ករណីទី ១ នៅក្នុងអំឡុងពេលអនុវត្តន៍ច្បាប់ចរចរណ៍ផ្លូវគោកកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀនចំនួន១បញ្ចប់តូច។

ករណីទី ២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា វេលាម៉ោង៥និង១០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១០.១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងដកហូតថ្នាំញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមនឹងថ្នាំញៀន ត្រូវបានកម្លាំនគរបាលបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់