Trailer សម្រាប់ខ្សែភាពយន្តសង្គ្រាមលើកដំបូងក្រោមចំណងជើងថា “Fury” ដែលសម្តែងដោយ Brad Pitt បានចេញផ្សព្វផ្សាយជាផ្លូវការ នៅប៉ុន្មានម៉ោង មុននេះ ។
សកម្មភាពខ្សែភាពយន្តនេះដែរ ដឹកនាំសម្តែងដោយ David Ayer ដែលទើបតែចេញផ្សព្វផ្សាយជាផ្លូវការ ជាមួយនឹងឃ្លិបវីដេអូមានរយៈពេល ២ នាទី ជាង ដែលបង្ហាញពីការតស៊ូ របស់ទាហាន ៥ នាក់ ក្នុងសម័យសង្គ្រាម លោកលើកទី ២ ។
ក្នុងវីដេអូឃ្លិបនេះដែរ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺ មេបញ្ជាការ Wardaddy ដែលសម្តែងដោយ Brad Pitt ដែលតស៊ូវាយលុកជាមួយនឹងគូសត្រូវ ។
សូមបញ្ជាក់ផងដែរថា សម្រាប់ខ្សែភាពយន្តនេះ នឹងចេញវាយលុករោងកុន នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ខាងមុខនេះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់