ក្រចេះ៖ នារដូវចូលឆ្នាំប្រពៃណីខ្មែរនៅក្នុងឆ្នាំ២០១៤គេសង្កេតឃើញថា ប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តក្រចេះយ៉ាងច្រើនព្រោងព្រាតរពីបណ្តាលខេត្តនានាទូទាំងប្រទេសនិងមានការកើនឡើងជាងឆ្នាំមុន។
ខេត្តក្រចេះគឺជាខេត្តមួយដែលស្ថិតនៅប៉ែកភូមិភាគឥសាន្តដែលជាប់ព្រំប្រទល់និងខេត្តចំនួន ៤ គឺខេត្ត មណ្ឌលគិរី កំពង់ចាម ស្ទឹងត្រែង និង ខេត្ត រតនៈគិរី ចំណែករមណីយដ្ឋានក៏មិនចាញ់ខេត្តផ្សេងទៀតដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាកម្សាន្តប្រកបដោយភាពទាក់ទាញនៅក្នុងនោះរួមមាន រមណីយដ្ឋានព្រែកកាំពី រមណីយដ្ឋានកោះសុក្រម រមណីយដ្ឋាកោះទ្រង់ រមណីយដ្ឋានថ្មបាំង រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋាន វិហារវត្តសសរ១០០ រមណីយដ្ឋានភ្នំសុពត៌កាឡី និងរមណីយដ្ឋានផ្សេងៗទៀតផដែរ។ រមណីយដ្ឋានទាំងនេះគឺសុទ្ធសឹងតែជារមណីយដ្ឋានដែលភ្ញៀវទេសចរសសើរមិនដាច់ពីមាត់ថា ជាកន្លែងប្រកបដោយផាសុខភាព និង ស្រស់បំព្រងដែលសុទ្ធសឹងតែជាធម្មជាតិសុទ្ធសាទ ជាពិសេសរមណីយដ្ឋានព្រែកកាំពីដែលជា កន្លែងមួយប្រកបដោយភាពទាក់ទាញមានទឹកហូរប៉ប្រះលើថ្មនិងជាពិសេសគឺមានខ្ចុះជាច្រើនដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រែកកាំពីបានសាងសង់ដើម្បីទទួលភ្ញៀវមកលេងកម្សាន្តព្រមទាំងមានដើមរៃដុះអមនៅតាមដងព្រែកកាំពីដែលជាស្ថានទីគួរឱ្យមេត្រីនៃអ្នកទេសចរ។
មិនតែប៉ុណ្ណោះនៅក្នុងសហគមន៍ព្រែកកាំពីមានសេវាកម្មដូចជាភ្ញៀវទេសចរអាចកុម្ម៉ង់ម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលចំអិនប្រកបដោយអនាម័យពីសំណាក់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
ដោយឡែកឆ្នាំនេះនៅព្រែកកាំពីមានភ្ញៀវមកទស្សនាប្រមាណជិត៣ម៉ឺននាក់ដែលចំនួននេះមានការកើនឡើងជាង ៧ពាន់នាក់បើប្រៀបធៀបនិងឆ្នាំមុន ចំនែកជាង៥ ម៉ឺននាក់ទៀតគឺនៅតាមបណ្តាលរមណីយដ្ឋាន១៥ កន្លែងទៀតទូរទាំងខេត្ត៕
មតិយោបល់