ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា គ្រោងបើកមុខជំនួញលើទឹកដីអង្គរ

ភ្នំពេញ: នេះគឺជាលើកទី១ ហើយដែលតារាសម្តែង លោក អ៊ឹម ជីវ៉ា បានបង្ហាញពីគម្រោងរបស់ខ្លួន ដោយនឹងបើកមុខជំនួញលើទឹកដី អង្គរ ដ៏បវររបស់កម្ពុជាយើង។

ការបង្ហាញគម្រោងដំបូងរបស់ អ៊ឹម ជីវ៉ា ដើម្បីបើកមុខជំនួញ ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែទាក់ទងនឹងការបើកមុខជំនួញនេះ តារាសម្តែងរាងតូចរូបនេះ នៅតែមាត់រឹង ធ្វើការបដិសេធថា មិនមែនជារបស់ខ្លួននោះទេ។

អ៊ឹម ជីវ៉ា បានប្រាប់ Post News តាមរយ:ទូរស័ព្ទ កាលពីក្បាលព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើការបដិសេធថា មុខរបរ ដែលគ្រោងនឹងបើកននៅសៀមរាប  គឺជារបស់ប្អូនតែប៉ុណ្ណោះ។ អ៊ឹម ជីវ៉ា ថា «ខ្ញុំគ្មានលុយដល់ថ្នាក់ បើកមុខរបរនោះទេ គឺជារបស់ប្អូនខ្ញុំទេ បង»

បើទោះបីជា ខំខាំមាត់សង្កត់ចិត្តទប់មិននិយាយប្រាប់ Post News តែនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ អ៊ឹម ជីវ៉ា បានសរសេរនៅលើហ្វេសប៊ុកថា ឧទាហរណ៍ថា «បើខ្ញុំរកស៊ីបើកផ្ទះសំណាក់ ឬការ៉ាស់សាំងនៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បងប្អូនមិត្ត Facebook ជួយគាំទ្រអាជីវកម្មខ្ញុំអត់ ?? ព្រោះមុខរបរទាំងពីរនេះ ជាចំណង់ចំនូលចិត្តរបស់ខ្ញុំតាំងពីយូលង់ណាស់មកហើយ»។ នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ក្នុងមុខរបរនេះ យ៉ាងហោចណាស់ក៏ អ៊ឹម ជីវ៉ា មានទុនចូលរួមពី៣០ ទៅ៥០ភាគរយផងដែរ៕

មតិយោបល់