ព័ត៌មានជាតិ

គួរឲ្យរន្ធត់ណាស់! រថយន្តបាឡែនបើកបុកម៉ូតូCPXពីក្រោយ ស្លាប់បុរសម្នាក់មួយរំពេច

ភ្នំពេញ: បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង ខណះកំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពីក្រោយពេញទំហឹងរួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង មុខផ្ទះសំណាក់សេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ មុន សិលា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបវិស្វករសំណង់ ស្នាក់នៅស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យមានស្រុកកំណើត នៅភូមិក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-6372 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន មិនចាំស្លាកលេខ បានបើកមកពីក្រោយស្របទិសដៅគ្នាបុក ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ផ្លោងទើលើរថយន្តរត់បានប្រហែល៥០ម៉ែត្រ ក៏ធ្លាក់បោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង។ចំណែករថយន្តបង្កបើករត់គេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាតិយកឯសារមកនិងប្រគល់ឲ្យយកទៅផ្ទះវិញ។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់