Update៖ សម្រែកកូនស្រីអាយុ ២ឆ្នាំ យំស្រែកហៅម្ដាយ ដែលចង.កសម្លាប់ខ្លួន សង្ស័យមានវិបត្តិក្នុងគ្រួសារ

ភ្នំពេញៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មាស ស្រីគួង អាយុ ២៩ឆ្នាំ មានប្ដី និងកូន ២នាក់ ក្នុងបន្ទុក កូនស្រីអាយុ ២ឆ្នាំ កូនប្រុសអាយុ ៧ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មូលហេតុ៖ សង្ស័យវិបត្តិក្នុងគ្រួសារ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា គ្រួសារជនរងគ្រោះរស់នៅមិនចុះសម្រុងគ្នា ប្ដីយូរៗទើបមកលេងប្រពន្ធនិងកូនម្ដង ហើយពេលមកលេងម្ដងៗ តែងតែប្រើហិង្សាគំរាមសម្លាប់ និងយកប្រាក់អស់រលីងពីប្រពន្ធ ដោយបុរសជាប្ដីជាមនុស្សចូលចិត្តលេងល្បែង រហូតមកដល់ថ្ងៃកើតហេតុ ស្រី្តជាប្រពន្ធទ្រាំលែងបានក៏សម្រេចចិត្តចង.កសម្លាប់ខ្លួន បន្សល់ទុកកូន ២នាក់ ឲ្យកំព្រាស្រែកយំនឹកម្ដាយ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនប្រាកដមែន ក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *