ព្រៃវែងៈ ដើមទ្រូងបុរសម្នាក់ របួសដាច់រយះសាច់ ឃើញបេះដូងនិងសួត រងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីជិះម៉ូតូយ៉ាងលឿងខ្វះការប្រុងប្រយ័ត្នបុកនឹងបង្កាន់ដៃស្ពាន កាលពីវេលាម៉ោង០៣និង២០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិជ្រៃ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ ឃើញបុរសជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ក្រហម លាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1Y-9562 ធ្វើដំណើរពីលិចទៅកើត នៅពេលដែលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះនឹងបង្កាន់ដៃស្ពាន ហើយដៃចង្កូតម៉ូតូ បុកដើមទ្រូងផ្នែកខាងស្តាំ បណ្តាលឲ្យដាច់រយះចេញសាច់ដើមទ្រូង ឃើញបេះដូង នឹងសួត រងរបួសធ្ងន់ធ្ងរ គ្រាន់តែឃើញព្រឺរោមតែម្តង។
សមត្ថកិច្ចចុះមកកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះឈុន ឡេងជី ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិ ពារាំងឃុំរាបស្រុកពារាំង ខេត្តព្រៃវែង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ៕
មតិយោបល់