កំពង់ធំៈ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីស្ត្រីវ័យចំណាស់ម្នាក់ ដេកស្លាប់ មិនដឹងតាំងពីពេលណា នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សពស្ត្រីរងគ្រោះ ឈ្មោះ តាល់ រី ភេទ ស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ ហ៊ាន សារិន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឃុំជាមួយ ត្រូវជាកូនបង្កើត បានឲ្យដឹងថា ម្ដាយរបស់គាត់ មានជំងឺឡើងឈាម កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៦ល្ងាច ក្រោយពេលបាយរួច ម្ដាយគាត់បានចូលដេក លុះដល់ម៉ោងប្រហែល ៣ ទៀបភ្លឺមេឃធ្លាក់ភ្លៀង ក៏ឮសូរម្ដាយស្រែកហៅ ពេលនោះគាត់ក៏ទៅមើល ដោយឮតែសំទ្បេងគាត់ក្អក ៣-៤ដង ក៏ដេកទៀតបាត់ទៅ លុះភ្លឺទ្បើងឃើញម្ដាយសម្រាក ទើបមិនហ៊ានដាស់ លុះដល់ម៉ោង ៨ និង៣០នាទីព្រឹក មិនឃើញគាត់ចុះមកដី គាត់ក៏បានឡើងលើផ្ទះ ដើម្បីដាស់ម្ដាយ ទើបដឹងថា ម្ដាយខ្លួនស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណានោះទេ ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ ឃើញថា ពុំមានអ្វីគួរឲ្យគត់សម្គាល់ឡើយ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់