ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកមេសាង

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានដឹងថា នៅមុននេះបន្តិចមានអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅភូមិអង្គក្អោប ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

សេចក្តីរាយការណ៍បានដឹងថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នោះ ២ខ្នង មានទំហំ 9ម៉ែត្រគុណ8ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ត្រូវអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង។

លោកអធិការនគរបាលស្រុកមេសាងបានប្រាប់ Post News នៅមុននេះបន្តិចថា នៅពេលនេះ សមត្ថកិច្ចកំពុងចុះទៅអន្ដរាគមន៍ហើយ ម្យ៉ាងទីតាំងដែលឆេះនោះ នៅឆ្ងាយពីទីតាំងអធិការដ្ឋានពេក។

ប្រភពដដែលបានបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ អែម ខណៈដែលភ្លើងកំពុងឆេះនោះ ពួកគាត់មិនបាននៅផ្ទះទេ គឺទៅចំការបាត់អស់ ដោយចាក់សោផ្ទះទុកចោល៕

ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៖

មតិយោបល់