ភ្នំពេញៈ នៅមុននេះ ប៉ុន្មាននាទី អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២៖០០នាទី មានករណីដាច់ចរន្តអគ្គិសនីនៅ P1347-F1 ដែលស្ថិតនៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ថា បណ្តាលមកពីឆេះក្រចាប់ប៉ុងខ្នែងបំបែកបណ្ដាញតង់ស្យុងទាប (LV) ពីរគ្រាប់ និងដាច់ខ្សែបណ្ដាញតង់ស្យុងទាប(LV)មួយខ្សែ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១១ព្រឹកនេះ៕
មតិយោបល់