ព័ត៌មានជាតិ

រកឃើញទីតាំងស្ដុកម៉ូបន្លំម៉ាកហុងដាជាង៤០០គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ!..

​ភ្នំពេញៈ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងស្តុកម៉ូតូក្រុមហ៊ុនចិនមួយកន្លែងយីហោ បូឌីង អ៊ីនវេសមិនខូអិលធីឌី ដែលក្លែងបន្លំម៉ាករបស់ក្រុមហ៊ុនហុងដា ដោយបានរកឃើញចំនួនជាង៤០០ជាងគ្រឿងព្រមទាំងសម្ភារៈជាច្រើនទៀតផងដែរ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចខាងលើបានឲ្យដឹងថា ក្រុមហ៊ុនមួយនេះបានបន្លំម៉ាករបស់ក្រុមហ៊ុនហុងដាដោយតម្លើងម៉ូតូរាប់រយគ្រឿង និងត្រូវានក្រុមហ៊ុនហុងដាប្ដឹងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃចុះបង្ក្រាប។ហើយកម្លាំងក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជុត សាម៉ុន អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ។

ក្នុងនោះបានរកឃើញម៉ូតូក្លែងបន្លំម៉ាកនិងម៉ូដែលចំនួនជាង៤០០គ្រឿង ក្នុងនោះមានម៉ាកZoomer-xចំនួន២២៤គ្រឿង ម៉ាកMSL-S1ចំនួន១០០គ្រឿង ម៉ាកScoopyចំនួន៣១គ្រឿង ម៉ាកDucatiចំនួន៣គ្រឿង ម៉ាកDreamចំនួន៣គ្រឿង ម៉ូតូធំផ្សេងៗចំនួន២០គ្រឿង តែមZoomer-x MSL-S1 Scoopy Ducati Dream ចំនួន៤កេស ប្រេងសម្រាប់លាយប្រេងម៉ាស៊ីន៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួន។ ហើយគណៈកម្មការខាងលើបានធ្វើការឃ្លុមបេម៉ូតូទាំងនោះទុកបណ្ដោះអាសន្នសិននិងនាំជនជាតិចិន២នាក់ទៅកាន់លេខាធិការដ្ឋានដើម្បីសួរបំភ្លឺ៕

មតិយោបល់