ភ្នំពេញៈ បុរសម្នាក់បានមកមើលឈ្មោះប្រលងទៅកូរ៉ ត្រូវបានម៉ូតូឌុបចោទប្រកាន់ជាអ្នកលួចម៉ូតូ ព្រួតគ្នាវ៉ៃបែកមុខបែកមាត់ បង្កការភ្ញាក់ផ្អើលនៅចំណុចមុខសាលាបឋមសិក្សាបាក់ទូក ផ្លូវ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៩និង១០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ។
ជនរងគ្រោះឈ្មោះ ឃឹម ថុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលនៅម្ដុំបាក់ទូកសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ប្រាប់ថា គាត់ប្រកបមុខរត់ម៉ូតូឌុបជាង១០ឆ្នាំមកហើយ និងយកខាងមុខសាលាបឋមសិក្សាបាក់ទូកគោលដៅនាពេលព្រឹក ដោយមានម៉ូតូម៉ាកវីវ៉ាសេរី២០០៨ ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1G-6404ស្រាប់តែមានបុរសម្នាក់ទើបតែដើរចេញពីសាលាបឋមសិក្សាបាក់ទូកហើយមកអង្គុយលើម៉ូតូរបស់គាត់ ហើយគាត់បាននិយាយប្រាប់អ្នករត់ម៉ូតូឌុបនៅក្បែរថា មានចោរចង់លួចម៉ូតូគាត់ ហើយក៏ជនសង្ស៏យធាក់បញ្ឆេះ គាត់ក៏ស្រែកចោរៗ និងស្ទុះទៅវាយ និងចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ចំណែកជនសង្ស័យមានឈ្មោះ ខែម ចាន់សក្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រនៅក្រាំងយ៉ូវ មានស្រុកកំណើត និងស្នាក់នៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដោល បានប្រាប់ថា ខ្លួនបានធ្វើដំណើរមកពីផ្ទះជាមួយឪពុក ដែលជាសន្តិសុខនៅធនាគារឯកជនមួយកន្លែងនៅមុខមន្ទីរពេទ្យព្រះកុសមៈ ហើយក៏យកម៉ូតូសង់កូរ៉េចាស់ ពណ៌ក្រហម ស្លាកលេខតាកែវ 1A-8523 ជិះធ្វើដំណើរបន្តមកមើលឈ្មោះប្រលងកូរ៉េនៅម្តុំវិទ្យាល័យនិងសាលបឋមសិក្សាបាក់ទូក ស្រាប់តែចាកចេញមកវិញដោយចង្អៀតស្រាប់តែមានពូម៉ូតូឌុបធាក់ទាត់វ៉ៃបែកមាត់ ហើយចោទថា ជាចោរលួចម៉ូតូគាត់ទៀត។
ប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នៅប៉ុស្តិ៍នរគបាលអូរឫស្សី២ ឲ្យពិនិត្យទៅលើវត្ថុតាងសម្រាប់ធ្វើសកម្មភាពគ្មាន។ ហើយម៉ូតូវីវ៉ាមិនបានចាក់សោរ និងកន្លែងចាក់ ដើម្បីបញ្ឆេះនៅធម្មតា។ចំណែកជនសង្ស័យមានបង្កាន់ដៃមកប្រលងព្រមទាំងឯកសារគ្រប់គ្រាន់ព្រមទាំងព្យាយាមទំនាក់ទំនងក្រុមគ្រួសារ ដើម្បីផ្តល់ដំណឹង និងបញ្ជាក់ភាពស្អាតស្អំ តែត្រូវបាននរគបាលរារាំង។ ទើបធ្វើឲ្យមានពាក្យខ្សឹបៗមិនហ៊ាននិយាយលឺៗថា(ចេះតែចោទៗមិនមានភស្ថុតាងគ្រប់គ្រាន់ ចាប់គេចាប់ឯង ចុះបើប៉ះបងប្អូនកូនចៅក្រុមគ្រួសារគាត់មានអារម្មណ៍បែបណា?)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួរនាំចាត់ការបន្ត៕
https://youtu.be/vML-zPmBCHE
https://youtu.be/eyg2PhXxApw
មតិយោបល់