ចិនៈ វីដេអូរបស់លោកគ្រូក្បាច់គុណ កុង ហ៊្វូម្នាក់ ដែលបានយកអាចម៍រណាញាត់ចូលទៅក្នុងមាត់ ដើម្បីបង្កាត់ភ្លើងអុចបារីនោះ កាន់តែល្បី និងមានអ្នកបើកមើលកាន់តែច្រើនឡើង។
គ្រូបង្រៀនក្បាច់គុន កុង ហ៊្វូ ប្រកបដោយវិជ្ជាជីវលោក Liu Fei វ័យ៥៥ឆ្នាំ ដែលជាអ្នកសម្តែងក្បាច់គុននៅតាមផ្លូវសាធារណៈនៅក្នុងទីក្រុង Mianyang ប្រទេសចិន បានធ្វើឲ្យកក្រើកដល់បណ្តាញសង្គមសាជាថ្មីម្តងទៀត តាមរយៈវីដេអូរបស់គាត់មួយ។
វីដេអូមួយនោះ បានបង្ហាញ អំពីសកម្មភាពលោក Liu Fei យកអាចម៍រណា ញាត់បញ្ចូល ទៅក្នុងមាត់របស់លោកយ៉ាងណែន ហើយបន្ទប់មក ប្រើកម្លាំងធាតុ នៅក្នុងខ្លួន ដើម្បីផ្លុំចេញជាផ្សេងភ្លើងមកតាមមាត់ ហើយក្រោយមកទៀត លោកក៏បានយកផ្លិតមួយ មកបក់ត្រង់បរិវេណត្រចៀក ធ្វើឲ្យអណ្តាតភ្លើង ចេញមកតាមមាត់ក្រហមឆ្អៅ ក្នុងខណៈនោះដែរ មាននារីម្នាក់បានដើរយកបារីមកអុច នឹងអណ្តាតភ្លើងដែលចេញពីមាត់របស់លោក Liu Fei នោះ៕
មតិយោបល់