ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ២១!..

កណ្ដាល: កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុកបុរសជាអ្នកថ្មើរជើងមានសតិមិនគ្រប់ម្នាក់ ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង នៅលើផ្លូវជាតិលេខ២១ ភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់