ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារម្សិលមិញនេះ ទទួលបានជោគជ័យនូវការបាញ់សាកល្បងនូវ កាំជ្រួចផ្លោង “កម្រិតខ្ពស់” អន្តរទ្វីប ក្នុងគ្រាដែលមានការប្រឈមមុខដ៏កាចសាហាវរវាងទីក្រុងម៉ូស្គូ និងលោកខាងលិច លើវិបត្តិអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍។
«គោលបំណងនៃការបាញ់បង្ហោះនេះគឺដើម្បីសាកល្បងសមត្ថភាពកម្រិតខ្ពស់នៃមីស៊ីលគ្រាប់ផ្លោងឆ្លងទ្វីប»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានដ៏សំខាន់ទាំងបីរបស់ប្រទេសរុស្ស៊ី ដែលបានដកស្រង់សម្តីមន្ត្រីការពារជាតិកំពូលមួយរូប។
មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថាការសាកល្បងនេះត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលសមត្ថភាពក្បាលគ្រាប់ក្នុងការ វាយលុកប្រព័ន្ធការពារមីស៊ីល៕
ទស្សនាវីដេអូឃ្លិប បាញ់មីស៊ីលរបស់ រុស្ស៊ី ដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់