ព័ត៌មានជាតិ

Update៖ ក្មួយចេញមករកបាយហូប ស្រាប់តែប្រទះឃើញមីងចងកសម្លាប់ខ្លួន ជាប់នឹងរបងផ្ទះស្លាប់ភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញៈ ស្រ្តីម្នាក់ទៅលេងផ្ទះបងប្អូនបាន២ថ្ងៃ ពុំដឹងថាមានវិបត្តិអ្វីនោះទេ ស្រាប់តែចងកសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២១ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីខាងលើនោះឈ្មោះ វង ឈុនលី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីផ្នែកអនាម័យ មានស្រុកកំណើតនៅ ភូមិព្រៃព្រីង ឃុំព្រៃព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរូបនេះបានទៅលេងផ្ទះបងប្អូន រយៈពេល២ថ្ងៃកន្លងមកហើយ ។ ដោយឡែកនៅមុនពេល កើតហេតុ គាត់នៅផ្ទះតែ២នាក់ក្មួយប្រុសប៉ុណ្ណោះ ។ ខណៈពេលដែលក្មួយប្រុស ជាប់រវល់រៀនតាមអនឡាញ នៅក្នុងបន្ទប់គាត់ ក៏បានចងកសម្លាប់ខ្លួនតែម្ដង ។

ប្រភពដដែលបានបន្តថា ពេលនោះក្មួយប្រុសអត់បានដឹងទេ ក្រោយពីរៀនចប់ចេញរកបាយហូប ស្រាប់តែប្រទះឃើញ ម្ដាយមីងចងកជាប់ និងរបងផ្ទះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុទើបរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះទៅពិនិត្យកោសល្យវិច័យ រួចទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់