ព័ត៌មានជាតិ

​អគ្គស្នងការនគរបាលជាតិអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះផ្សព្វផ្សាយដូចជា ការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធបណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ!

ភ្នំពេញៈ យោងតាមដេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គស្នងការនគរបាលជាតិអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះផ្សព្វផ្សាយដូចជា ការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធបណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ។ ជៀសវាងការចុច like ឬ share ព្រោះវាអាចនាំមកនូវផលវិបាកដូចជា៖ ខាតបង់ពេលវេលា, គេអាចប្រមូលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម, ការចុច like ឬ share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំងបង្ហាញថា យើងគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ៕

មតិយោបល់