ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានចុះអង្កេតទីផ្សារ នៅផ្សារតាពៅ ក្រុងបាវិត មន្ត្រីយើងធ្វើតេស្តបឋមទៅលើ ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ទំពាំង ជ្រក់សណ្តែកបណ្តុះ មឹក បង្គា ។
ជាលទ្ធផល សមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីហាមឃាត់ដាក់លាយលើម្ហូបអាហារទាំងនេះទេ ប៉ុន្តែមន្ត្រីយើងបានរឹបអូសសាច់មាន់ខូចគុណភាពបានចំនួន ៧គ.ក. និងគ្រឿងកំប៉ុង នំ ចំនួន ១០គ.ក. ដែលហួសកាលបរិច្ឆេទប្រើប្រាស់យកមកកំទេចចោល៕
មតិយោបល់