ភ្នំពេញៈ បុរសម្នាក់ចេញពីធ្វើការមានអាការៈមិនស្រួលខ្លួន ប្រើកូនស្រីចុងឲ្យកោសខ្យល់ មានអារម្មណ៍ចាប់រំលោភកូនស្រីចុងបានសម្រេចម្តង ត្រូវស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ជនសង្ស័យឈ្មោះ ទុំ សេរីវី អាយុ៣១ឆ្នាំ មុខរបរខ្វៃជ្រូក ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង១រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បុរសជាឪពុកចុងបានត្រឡប់មកពីមកពីខ្វៃជ្រូកវិញបានប្រើកូនស្រីចុងឲ្យកោសខ្យល់ ខណៈពេលនាងកោសខ្យល់ឲ្យឪពុកនោះ ស្រាប់តែបុរសជាឪពុកចាប់រំលោភកូនស្រីតែម្តង។
ប្រភពបន្តថាលុះរហូតដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ស្ត្រីជាម្តាយឃើញកូនមិនស្រួលខ្លួនក៏សួរនាំកូនស្រីទើបបែកធ្លាយរឿងនិងបានទៅឲ្យពេទ្យពិនិត្យរួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឲ្យឃាត់ខ្លួនបុរសជាប្តីតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបានខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីវិធីច្បាប់៕
មតិយោបល់