ព័ត៌មានជាតិ

ផឹកស៊ីក្លែមពាក្យសម្តី វាយគ្នាម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចព្រៃអណ្តូង ក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីហិង្សា បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ជនរងគ្រោះឈ្មោះ សៅ រ៉េម ភេទប្រុស អាយុ៣៦ឆ្នាំ ភូមិឃុំស្រុកជាមួយគ្នា។

ជនរងគ្រោះនិងជនសង្ស័យ មុនពេលកើតហេតុនិងពេលកើតហេតុផឹកស៊ីជាមួយគ្នាបានប្រើអំពើហិង្សារបួសស្រាល។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការស្រុកភ្នំក្រវាញ៕

មតិយោបល់