Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!..

បាត់ដំបង: កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។
ទី១ឈ្មោះ ដិប សុវណ្ណារ៉ា ហៅ កីឡា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាមេក្លោងជួញដូរថ្នាំញៀន)។ ទី២ឈ្មោះ ជួន ប៊ុនធឿន ហៅ តិប ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្រុមទី១៥ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង(អ្នកប្រើប្រាស់) ។ និងទី៣ឈ្មោះ ឡុង ភិរម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុមទី២៨ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (អ្នកប្រើប្រាស់) ។

វត្ថុតាងចាប់យកបានរួម៖ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកូនថង់ប្លាស្ទិកថ្លា សង្ស័យមានសារធាតុញៀនចំនួន១៣ថង់(ថង់ធំ២, កូនថង់១១កូនថង់),ទូរសព្ទ័ដៃចំនួន១គ្រឿង(ចាស់) និងថ្នាំញៀនមួយចំនួន៕