ព័ត៌មានជាតិ

លោកយាយអាយុ៧៦ឆ្នាំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីញុះញង់អនីតិជនឲ្យដើរសុំទាន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ ដោយដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ប្រតិបត្តិការបង្រ្កាបនេះ កម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនឈ្មោះ អ៊ុ យឿន ភេទស្រីអាយុ ៧៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវពួកក្មេងៗ និងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ៕

មតិយោបល់