តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ស្ត្រីជាបងរបស់នារីរងគ្រោះ ក្នុងករណី រំលោភសេពសន្ថវៈទៅលើនាងអាយុ១៧ឆ្នាំ ។
ករណីនេះកើតឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ត្រេន ព្រេង ហៅវី ភេទប្រុស អាយុ៣៣ឆ្នាំ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅសាកសួរបន្ត និងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់