ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកញៀនឆ្នោតទាំងមេទាំងកូនចំនួន០៦នាក់នៅក្រុងបាត់ដំបង

បាត់ដំបង: អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទ បញ្ជាដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបលយុត្តិធម៌ដឹកនាំបញ្ជាកម្លាំងនគរបាលក្រុមបង្កាបង្រ្កាបនៃ ស្នងការដ្ឋានដោយមានលោកអនុសេនីយ៍ ទោ ឈឿង គឹមសុង ជាប្រធានចុះធ្វើការ បង្រ្កាបលែ្បង (ឆ្នោត) ចំនួន០៤ ទីតាំងនៅចំណុចសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៦ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនទាំងអ្នកលក់ (មេឆ្នោត) និងអ្នកចាក់ (កូនឆ្នោត) ប្រុស ស្រីចំនួន ០៦នាក់និងរិបអូសវត្ថុតាងមួយចំនួនធំ។

បច្ចុប្បន្នអ្នកប្រព្រឹត្តិ និងវត្ថុតាងបញ្ជូនមកស្នង ការដ្ឋាននគរបាលខេត្ត បាត់ដំបងដើម្បីចាត់ការតាមនីតិវិធី។ ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌មាន ប្រសាសន៍ថាអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បាត់ដំបង លោកនឹងដឹកនាំធ្វើការបង្ក្រាបល្បែងស៊ីសង ល្បែងភ្នាល់គ្រប់ប្រភេទ ដែលកើតមានក្នុងខេត្តបាត់ដំបង ទោះក្នុងរូបភាពអ្វីក៏ដោយ លោកបន្តថា ករណី ល្បែង ( ហ្កេម ) ដែលមានលួចលាក់លែង នៅទីតាំងបើក(អិនធើណែត) ដែលបាន លេចឡើងនូវព័ត៌មានមួយចំនួននេះ លោកនឹងធ្វើការស្រាវជ្រាវនិងបង្ក្រាបឲ្យខាងតែបាន៕

photo_2016-11-01_20-10-58

photo_2016-11-01_20-11-00

photo_2016-11-01_20-11-02

photo_2016-11-01_20-11-04

photo_2016-11-01_20-11-05

photo_2016-11-01_20-11-07

មតិយោបល់