ព័ត៌មានជាតិ

ផឹកស៊ីឌឺដងគ្នា រហូតឈានទៅដល់ការវាយបង្កជារបួសស្នាម!

ភ្នំពេញៈ យុវជនប្រុសស្រី២ក្រុម ផឹកស៊ីខាងមុខបន្ទប់ក្បែរគ្នាយ៉ាងសប្បាយរីករាយរហូតស្រវឹងរាងខ្លួន ក៏កើតជាពាក្យសម្តីឌឺដងផ្លែផ្ការហូតឈានដល់ការប្រើប្រាស់អំពើហិង្សាបណ្តាលឲ្យនារីម្នាក់រងរបួសរយះក្បាលត្រូវបានបញ្ជូនមកសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទាប់ជួលអត់លេខមួយកន្លែង ក្បែរសាលាសង្កាត់ទឹកល្អក់ទី១ ផ្លូវ១៣២Z ស្ថិងក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌសែនសុខ។

ជនរងគ្រោះជាអ្នកចម្រៀងឃោសនាបក្សប្រចាំនៅសាលាសង្កាត់ទឹកល្អក់ទី១។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រហែល៧យប់ មុនថ្ងៃកើតហេតុគេឃើញនារីរងគ្រោះបានអង្គុយផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រីរួចទាំងសង្សារបស់នាងដែលមានគ្នាជិត១០នាក់ បានផឹកយ៉ាងសប្បាយរីករាយនៅខាងមុខបន្ទាប់របស់នារីរងគ្រោះ។ ហើយស្របពេលនោះដែល បន្ទប់ជួលមួយដែលនៅទល់មុខនោះ ក៏មានយុវជនប្រុសស្រីជាង១០នាក់កំពុងអង្គុយផឹកស៊ីដែរ។ មួយសន្ទុះក្រោយមកការផឹកស៊ីរបស់ភាគីខាងនារីរងគ្រោះខាងលើនៅតែបន្តដោយលាយឡំនិងការជជែកគ្នាលេងជាធម្មតា តែដោយឡែកភាគីម្ខាងទៀតដែលនៅទល់មុខនោះហាក់ដូចជាមានការនិយាយឌឺដងផ្លែផ្កានិងគប់បំបែកសំបកដកពេញផ្លូវជារើយៗ។

ប្រភពដដែលបន្តថាលុះដល់ពេលកើតហេតុដល់វេលាកើតខាងភាគីនារីរងគ្រោះក៏បានបញ្ចប់ការផឹកស៊ី ហើយក៏បាននាំគ្នាដើរចេញពីកន្លែងនោះបំណងទៅច្រៀងខារ៉ាអូខេដែលនៅសាលាសង្កាត់ទឹកល្អក់ទី១។ ខណៈពេលនោះស្រាប់តែភាគីម្ខាងទៀតដែលកំពុងនៅទល់មុខបន្ទប់ជួលនារីរងគ្រោះ បានស្ទុះមកវាយភាគីខាងនារីរងគ្រោះដោយប្រដាប់ទៅដោយដំបងបណ្តាលចំទៅលើនារីរងគ្រោះបណ្តាលឲ្យនារីរងគ្រោះបែកក្បាល បន្ទាប់មកយុវជនបង្កប្រុសស្រីទាំងនោះបាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល ដោយឡែកម្ចាស់បន្ទប់ជួលដែលផឹកស៊ីជាមួយយុវជនបង្កបានបិទទ្វារបន្ទប់ចូលដេកបាត់ទៅ ។

ចំពោះហេតុការណ៍ខាងលើនោះគឺនៅមិនទាន់បានទទួលការបញ្ជាក់ពីភាគីណាមួយប្រាប់ឲ្យដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ។

ក្រោយពេលកើតហេតុនារីត្រូវបានបុរសជាសង្សារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈរង់ចាំទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយ៕

មតិយោបល់