ក្រុមបីសាចក្រហម Manchester United នឹងមិនឲ្យខកខានឱកាសលើកនេះឡើយ ក្នុងការតាមប្រមាញ់កីឡាករក្រូអាត កំពុងឡើងជើង Ivan Perisic ពីក្រុម Inter Milan នៅរដូវក្តៅនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Manchester Everning បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United កំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីធ្វើករផ្ទេរយក Ivan Perisic មកកាន់ Old Trafford ។ Perisic កាន់តែធ្វើឲ្យពិភពលោក ចាប់អារម្មណ៍ ទៅលើកីឡាកររូបនេះយ៉ាងខ្លាំង បន្ទាប់ពីជួយឲ្យក្រូអាតឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ីឆ្នាំនេះ។ ក្នុងនោះដែរ Man Utd ត្រូវរង់ចាំដល់សប្តាហ៍ក្រោយ ពោលក្រោយបញ្ចប់ World Cup រួច ពួកគេនឹងដឹងច្បាស់ថា Ivan Perisic នឹងបន្តនៅ Inter Milan ឬយល់ព្រមផ្លាស់មកកាន់ Man Utd នោះ។ យ៉ាងណាវិញ ថ្វីបើមិនទាន់ដឹងច្បាស់ក្តី តែតាមរយៈ Manchester Evening បានបង្ហាញឲ្យឃើញថា ៧០% ហើយ ដែល Ivan Perisic ក្លាយជាសមាជិករបស់ Man Utd ក៍ប៉ុន្តែ វត្តមានរបស់ Ronaldo នៅ Juventus ក៍អាចជាបរិបទមួយថ្មី ដែលរារាំងកីឡាករល្បីៗ មិនឲ្យចាកចេញពី អ៊ីតាលីផងដែរ។
ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United មានជំនឿចិត្តយ៉ាងមុតមាំ ក្នងការនាំយក កីឡាករក្រូអាត Ivan Perisic មកកាន់ Old Trafford ខណៈតម្លៃខ្លួនវិញ មិនថោកឡើយ។




មតិយោបល់