ព័ត៌មានជាតិ

ដេកលក់ស្រួលពេក ត្រូវចោរលួចយកម៉ូតូទៅបាត់!..

ភ្នំពេញៈ យុវជនម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយពីត្រូវក្រុមចោរទាំងនោះ ធ្វើសកម្មភាពកាច់កម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវ៥៨ ក្រុម៦ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រឿន ដារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ និសិ្សតឆ្នាំទី១ នៅសាលាជាតិគ្រប់គ្រង ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបាយ ខេត្តកំពង់ធំ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបខ្លួនបានចេញពីសាលាជាតិគ្រប់គ្រងនៅវេលាម៉ោង ៨យប់ ដោយបានធ្វើដំណើរមកផ្ទះជួលរបស់ខ្លួន នៅពេលទៅដល់ផ្ទះជួល ដោយបានទុកម៉ូតូនៅខាងក្រោមផ្ទះជួលនិងបានចាក់សោរទ្វារត្រឹមត្រូវ ហើយបានដើរឡើងទៅបន្ទប់ជួលរបស់ខ្លួនដែលនៅជាន់ទី៣ ដើម្បីចូលដេក។ លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹក ខណៈដែលខ្លួនងើបពីដេក ស្រាប់តែមិនឃើញម៉ូតូដែលទុកនោះទេ ហើយក៏បានមើលទៅទ្វារខាងមុខ ឃើញសោរទ្វាត្រូវបានគេចាក់ទឹកអាស៊ីតទើបដឹងថា មានចោរចូលកាច់សោរកម៉ូតូរបស់ខ្លួន ម៉ូតូដែលត្រូវចោរកាច់កនោះ ម៉ាកហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1H-8667។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

បាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូ

https://youtu.be/78nkxC5LMe4

មតិយោបល់