ព័ត៌មានជាតិ

លើកដែកឡើងទៅលើ ដើម្បីផ្សារដំបូលផ្ទះ ទៅប៉ះខ្សែភ្លើង បណ្ដាលឲ្យឆក់សន្លប់ស្ដូកស្ដឹង

ព្រៃវែងៈ នៅវេលាម៉ោង ៧និង៥៧នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់សន្លប់ នៅចំណុចផ្ទះឈ្មោះ វរ័ ចំរើន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ ក្នុងភូមិព្រៃកណ្តៀង ឃ៉ុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ម៉ាក់ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ ត្រូវបានម្ចាស់ផ្ទះខាងលើ ជួយមកសាងសង់ផ្ទះថ្មី មានទីលំនៅភូមិឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានលើកដែកឡើងទៅលើ ដើម្បីផ្សារដំបូលផ្ទះ តែមិនប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យដែកទៅប៉ះនិងខ្សែភ្លើង ដែលរាយនៅតាមបង្គោល ក៏ឆក់គាត់សន្លប់តែម្ដង។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានម្ចាស់ផ្ទះ និងបងប្អូន យកទៅមន្ទីរពេទ្យព្រៃវែង ដើម្បីសង្គ្រោះបន្ទាន់៕

មតិយោបល់