ហ្គាហ្សាៈ ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងបាតុករប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល នៅភាគខាងកើតតំបន់ហ្គាហ្សាស្ទ្រីប ជិតព្រំដែនជាមួយអ៊ីស្រាអែល ខណៈមនុស្ស ២៥ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។
លោក Ayman Sahabani ប្រធានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Shiffa ក្នុងតំបន់ហ្គាហ្សា បានប្រាប់អ្នកយកព័ត៌មានថា ក្មេងប្រុសឈ្មោះ Rami Helles អាយុ ១៥ ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ចំទ្រូង ខណៈដែល ៥ នាក់ទៀត កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
សូមជំរាបថា ការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីន និងកងកម្លាំងយោធាអ៊ីស្រាអែល បានបន្តចាប់ផ្ដើមកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃចលនាពួកប៉ាទ្បេស្ទីន ក្នុងការតស៊ូដ៏អស្ចារ្យ ដើម្បីវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីការឡោមព័ទ្ធយកដីរបស់អ៊ីស្រាអែល» ដែលចលនានេះ បានរៀបចំទ្បើងចាប់តាំងពីថ្ងៃទី ៣០ ខែមីនាកន្លងមក៕
មតិយោបល់