ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ១៤៥ក្រុម១០ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ច អះអាងថា ដោយសារទុស្សេខ្សែភ្លើង។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ពាងសុខមាន ភេទប្រុស អាយុ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ សូ រី អាយុ៥៣ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពពត៌មានពីស្ត្រីជាម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ និងកូនៗបានចេញមកអង្គុយលេងខាងក្រៅផ្ទះ ដោយទុកព្រីភ្លើងនៅលើទូរឈើជាន់ក្រោមដូចសព្វដង ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឮសំទ្បេងផ្ទុះផាំង ជាមួយនឹងផ្សែងហុយចេញតែម្តង។
សម្ភារខូចខាតរួមមាន៖
– ឆេះទូរឈើមួយ
– លុយ៥០០ដុល្លា និងសម្ភារប្រើប្រាស់មួយចំនួន។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាជួយបាញ់ទឹកពន្លត់ ដោយរលត់អស់ទាំងស្រុង៕
មតិយោបល់