កណ្ដាលៈ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ ឃាត់ខ្លួនកាលពីនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចលើផ្ទះជនល្មើស ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំបានដឹងថា ជនសង្ស័យឈ្មោះ ស៊ីណា ទាងឡេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ល.អ អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សង្ស័យបានប្រាប់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំដឹងថា កាលពីប៉ុន្មានថ្ងៃមុនខ្លួន(ជនសង្ស័យ)បានបបួលក្មេងស្រីរងគ្រោះមើលទូរទស្សន៍នៅលើផ្ទះខ្លួនពេលដល់លើផ្ទះ ក្មេងស្រីរងគ្រោះបានដេកលើក្តារ ហើយខ្លួន(ជនសង្ស័យ)បានស្រាតខោត្រឹមភ្លៅ ធ្វើសកម្មភាពរំលោភ តែមិនសម្រេច ហើយក្មេងស្រីរងគ្រោះបាត្រឡប់មកផ្ទះខ្លួនវិញ។
លុះរំលង៧ថ្ងៃក្រោយនៅវេលាម៉ោង១១ព្រឹក ខ្លួន(ជនសង្ស័យ)បានឃើញក្មេងស្រីរងគ្រោះកំពុងដងទឹកស្រះងូត ស្ថិតនៅខាងជើងភូមិប្រហែល១០០ម៉ែត្រ ពេលនោះខ្លួន(ជនសង្ស័យ) បានធ្វើសកម្មភាពរំលោភ តែក្មេងស្រីរងគ្រោះនិយាយថាឈឺ ហើយខ្លួន(ជនសង្ស័យ)ក៏បញ្ឈប់សកម្មភាពរបស់ខ្លួនតែម្តង។
លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ទើបម្តាយក្មេងរងគ្រោះឈ្មោះយ៉ែម ខែម រត់មកប្តឹងសមត្ថកិច្ច។
ក្រោយពេលទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវះក្មេងស្រីរងគ្រោះពិតប្រាកដមែន។
នៅវេលាម៉ោង១១និង២០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បញ្ជាឲ្យឃាត់ខ្លួនឈ្មោះ ស៊ីណា ទាងឡេន ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕
មតិយោបល់