ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះ ករណីលួចដែករបស់មន្ត្រីយោធា

ភ្នំពេញ: នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល១០ និង ១០ នាទី ត្រង់ចំណុចដីវាល ផ្លូវបេតុង ក្រុមទី៤ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចដែក បង្កឡើងដោយជនសង្ស័យស្លៀកពាក់ស៊ីវិលម្នាក់ ប្រដាប់ដោយ រទេះអូសមធ្យោបាយថ្មើរជើង។

ជនសង្ស័យឈ្មោះ គិត វណ្ណា ហៅអាម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅមិនប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ជា សុង ហ៊ុន ភេទប្រុស អាយុ 33ឆ្នាំ មុខរបរ យោធារស់នៅផ្ទះលេខ២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលនាំខ្លួន ជនសង្ស័យមក ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនរងគ្រោះបានទទួលព័ត៌មានថា មានគេលួចដែក ពេលនោះ ជនរងគ្រោះ មកដល់ចំណុចកើតហេតុ ក៏អង្គុយចាំមើល មួយសន្ទុះក្រោយមក បានឃើញជនសង្ស័យ អូសរទេះមកដល់កន្លែងដែក ដែលជនរងគ្រោះ ទុក ពេលនោះជនសង្ស័យ បានធ្វើសកម្មភាព លើកដាក់រទេះ អូស របស់ខ្លួន ក៏ត្រូវជនរងគ្រោះឃាត់ខ្លួន ជនសង្ស័យ រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីជួយធ្វើអន្តរាគមន៍តែម្តង ។

ពេលនោះ សមត្ថកិច្ចទៅដល់ ក៏បានធ្វើការនាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ តែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿង បញ្ជូនទៅ ផ្នែកជំនាញនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

មតិយោបល់