ព័ត៌មានជាតិ

ជនសង្ស័យជួញគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់តាមដីការ រួមទាំងអ្នកប្រើប្រាស់ម្នាក់

បន្ទាយមានជ័យៈ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការឡោមព័ទ្ធផ្ទះមួយកន្លែង ស្ថិតក្នុងភូមិភ្នំប្រាសាទ ស្រុកមង្គលបូរី ដើម្បីចាប់ខ្លួនបុរស២នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លី ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត កាលពីវេលាម៉ោង៩ និង១៥នាទព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមដីការបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ គឺមានឈ្មោះ វឿន ខ្លឹង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងមុខរបរបន្ថែមមួយទៀត គឺជាអ្នកជួញដូរគ្រឿងញៀន។ ឯបុរសម្នាក់ទៀតឈ្មោះ ផេង ឆេង អាយុ២៨ឆ្នាំ មុខរបរកម្មកររស់នៅភូមិអន្លង់ស្តី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី គឺត្រូវបានចាប់ខ្លួនផងដែរ ខណៈដែលគាត់ កំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទះ។

ប្រតិបត្តិការសមត្ថកិច្ច ដកហូតបានរួមមាន៖
– ម្សៅក្រាម ពណ៌សថ្លាចំនួនពីរកូនថង់តូច និងប្រភេទគ្រាប់ ពណ៌ផ្កាឈូក ( wy) ចំនួនដប់គ្រាប់
– ទូរសព្ទដៃចំនួនបីគ្រឿង សំបកកូនថង់ប្លាស្ទិក ដែលជនសង្ស័យយកថ្នាំញៀនចាក់ចូលទឹក ក្នុងធុងទឹកកកចំនួនពីរកូនថង់ – គ្រាប់កាំភ្លើងខ្លីចំនួនបីគ្រាប់កូនថង់ប្លាស្ទិក សម្រាប់ច្រកថ្នាំញៀនមួយចំនួន – ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន
– កូនពូថៅដៃមួយ
– ច្រវ៉ាក់កែច្នៃចំនួនមួយ និងធុងទឹកកកជនសង្ស័យ ចាក់ថ្នាំញៀនចូលមួយ៕

មតិយោបល់