ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៩ ដល់ម៉ោង ២២ យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន២ គ្រឿង។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ បន្តតាមនីតិវិធី៕
មតិយោបល់